ពាក់ម៉ាស់បិទបាំងរាប់ឆ្នាំ ពេលនេះស្រីស្អាត បេនីយ៉ាំង ដោះម៉ាស់ចេញបង្ហាញរូបសម្រស់ច្រមុះថ្មី ស្អាតខ្លាំង

មហាជនអ្នកគាំទ្រតាមដានរបស់តារាស្រីរូបស្រស់ បេនីយ៉ាំង សុទ្ធតែបានដឹងហើយទាក់ទងនឹងបញ្ហាច្រមុះរបស់នាង ដែលកាលពីប៉ុន្មានឆ្នាំកន្លងមក នាងមានបញ្ហាច្រមុះត្រូវវះកាត់រហូតប៉ះពាល់សាច់ច្រមុះមិនស្អាតដូចដើមវិញ ធ្វើឱ្យអ្នកនាងត្រូវពាក់ម៉ាសបិទបាំងរហូតមក។

បើចាប់អារម្មណ៍លើរូបសម្រស់របស់ស្រីស្អាតរូបនេះ ដ្បិតតែមានបញ្ហាច្រមុះពាក់ម៉ាសបិទបាំងមែន ប៉ុន្តែ បេនីយ៉ាំង នៅតែទទួលបានការចាប់អារម្មណ៍សរសើរពីសម្រស់សាច់ឈាមសខ្ចី ទម្រង់មុខក៏នៅតែស្អាត រីឯរូបរាងស្រឡូនទាក់ទាញ ទោះក្លាយជាអ្នកម៉ាក់កូន ២ ហើយក៏ពិតមែន។

ដោយឡែក ក្រោយពីបានពាក់ម៉ាសបិទបាំងច្រមុះប៉ុន្មានឆ្នាំ មកដល់ថ្មីៗនេះ បេនីយ៉ាំង ធ្វើឱ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ចែករំលែក និង សរសើរខ្លាំង ក្រោយពីបានឃើញនាងបង្ហាញភាពជឿជាក់ជាថ្មីលើទម្រង់មុខត្រង់ច្រមុះ ដែលថតវីដេអូបង្ហោះពីសម្រស់ថ្មី បន្ទាប់ពីវះកាត់រុំបង់ច្រមុះម្ដងទៀត ប៉ុន្តែលើកនេះមើលទៅទម្រង់មុខរបស់នាង កាន់តែស្រស់ស្អាតមួយបែប៕